ចំណេះដឹងួទូទៅ

តើយើងត្រូវរៀនបែបណាដើម្បីទទួលបាននូវលទ្ធផលល្អ

យើងត្រូវដឹងថាការសិក្សាស្វែងយសល់ដើម្បីទទួលយកនូវចំណេះក៏ដូចជាជំនាញមួយដែល ថ្មីសំរាប់មនុស្សទូទៅមិនមែនអាស្រ័យទៅលើការវិធីតែមួយនោះទេដូចជាការរង់ចាំក្នុងការ ទទួលពីគ្រូតែម្យ៉ាងឬក៏ការសិក្សាតាមរយះតែខ្លួនឯងផ្ទាល់អាចផ្ដល់នូវចំណេះវ​ិជ្ជាសព្វ បែបយ៉ាងនោះបានទេ។

ក្នុងចំនុចនេះយើងបានលើកយកមកនូវវិធីសិក្សាទូទៅដែលវិញ្ញាណរបស់មនុស្សបានទទួល ស្របពេលដែលមនុស្សកំពុងរៀន

  1. ការអានទទួលបាន​ 10%
  2. ការស្តាប់ទទួលបាន 20%
  3. ទទួលបានពីការដែលមើលឃើញ 30%
  4. ទទួលបានពីការមើលឃើញនិងការស្តាប់ 50%
  5. ទទួលបានពីការពិភាក្សា 70%
  6. ការអនុវត្តន៍ទទួលបាន 80%
  7. ទទួលបានពីការដែលបានអនុវត្តន៍ដោយការបង្រៀនទៅមិត្តភក្តិ 95%

ដោយគ្រន់តែប្រតិបត្តិតាមចំនុចទាំង7ខាងលើនេះយើងនិងទទួលបាននូវលទ្ធផលខ្លះ ដែលគួរឲ្យគាត់សំគាល់នៅក្នុងជីវិតសិក្សារបស់អ្នកជាក់ជាពុំខានឡើយ។ខាងក្រោម នេះគឺជាព្រឹត្តិការណ៍មួយដែលនិយាយពីបទពិសោធន៍ជីវិតរបស់បុគ្គលជោគជ័យមួយ រូបគឺCarolRobino:នៅក្នុងថ្នាក់រៀនវិចិត្រសិល្បះCarol Rubinoគឺជាសិស្សមួយរូបដែលចូល ចិត្តគូរគំនូរជាងគេ។ដើម្បីផ្គត់ផ្គង់ជីវិតរបស់នាងនាងត្រូវធ្វើការ4-5ម៉ោងក្នុងមួយសប្តាហ៍ ស្របពេលនិងការសិក្សា។Carolគឺជមនុស្សម្នាក់ដែលមានភាពម៉ត់ចត់ជានិច្ចនិងមានភាព ទំនួលខុសត្រូវជានិច្ចក្នុងកិច្ចការងារនិងការសិក្សារបស់នាង។អ្វីដែលពិសេសនោះគឺនាង មិនដែលមានការរំភើបហួសហេតុនូវរាល់កិច្ចរបស់នាងដែលទទួលបានលទ្ធផលល្អដែល អ្នកផងតែងតែសរសើរមិនដាច់ពីមាត់នោះ។មនុស្សទូទៅតែងតែមានពេលវេលាខ្លះក្នុង ការសំរាកCarolក៏មិនខុសពីគេដែរដែលនាងគិតថាការំរាកជាកត្តាមួយដែលសំខាន់នៅក្នុង ជីវិនៃការសិក្សាជាពិសេសគឺការងារតែម្តង។យ៉ាងណាមិញបន្ទាប់ពីការពីយើងបានសំរក និងមានអារម្ភណ៍ល្អស្រស់ថ្លាហើយនោះយើងនិងអាចជំនះនូវរាល់ ការអារលំបាកៗ។ បន្ទាប់ពីបញ្ចប់ការសិក្សាCaroបានក្លាយជាវិស្វករផ្នែកខាងប្លង់គំនូរសំណង់ផ្សេងៗនៅក្នុង ក្រុមហ៊ុនមួយដែលមានភាពល្បាញល្បីជាខ្លាំងហើយនាងបានទទួលនូវភាពជោគជ័យដ៏ ធំនៅក្នុងជីវិតរបស់​នាង៕

គោលដៅនៃជីវិត

ហេតុអ្វីបានជាគេតែងតែនិយាយថាជីវិតគឺជាការតស៊ូ? ព្រោះជីវិតគឺជារយះផ្លូវមួយដែលត្រូវ ដើរដែលមានរយះចំងាយយ៉ាងវែងហើ្យដែលប្រកបដោយឧបសគ្គថែមទៀតផងដែលវាជាអ្វី ដែលធ្វើអោយដំនើរជីវិតរបស់មនុស្សមានភាពរកាំរកុះនិងអាចធ្វើអោយរាំងស្ទះនូវគ្រប់ដំនើរ ការនៃជីវិតថែមទៀតផងជួនកាលអាចធ្វើអោយមនុស្សគិតថាជីវិតរបស់គេគ្មានតំលៃហើយ គេតែងតែចំនាយនូវរាល់ពេលវេលាទាំងឡាយអោយកន្លងហួសទៅដោយឥតប្រយោជន៍។

ខាងក្រោមនេះគឺជាអត្ថបទមួយដែលបានធ្វើការដកស្រង់ចេញពីវគ្គសិក្សា​OPERACYដែលបាន សិក្សាកន្លងទៅ:

អ្វីទៅជា​OPERACY?

ការសិក្សាទូទៅនៃវគ្គនេះគឺបានផ្ដោតសំខាន់ទៅលើការគិតដែលវិជ្ជមានគឺការគិតនូវអ្វីដែលត្រឹម ត្រូវនៅក្នុងសង្គមមនុស្សនិងការគិតនូវអ្វីដែលជាគំនិតជោគជ័យ។

ដើម្បីទទួលបាននូវភាពជោគជ័យនៅក្នុងដំនើរការនៃជីវិតមនុស្សត្រូវធ្វើការសិក្សាទៅលើប្រាំមួយ ចំនុចធំៗរួមមានដូចខាងក្រោម:

  1. Self Image                                ការពេញចិត្តចំពោះខ្លួនឯង
  2. Relationship with other         ការទំនាក់ទំនងជាមួយអ្នកដទៃ
  3. Goals​                                        ការកំនត់នូវគោលដៅច្បាស់លាស់
  4. Attitude                                   អាកប្បកិរិយា
  5. Work                                        ការងារ
  6. Desire                                      បំណងប្រាថ្នាចុងក្រោយ។

បញ្ចេញមតិ