សូមស្វគមន៍ការចូលរួមទស្សនា

យើងខ្ញុំមានភាពសប្បាយរីករាយជាពន់ពេកដែលបានទទួលការពេញនិយមក្នុងការ ចូលរួមទស្សនារបស់អស់លោកអ្នក ថែមទាំងបានចំនាយពេលវេលាដែលមានប្រយោជន៍ ក្នុងការផ្តល់ជាមតិក្នុងគោលដៅស្ថាបនាផ្សងៗ។

គោលដៅ

ការបង្កើតទំព័រនេះឡើងក្នុងគោលបំណង ចង់អោយបងប្អូនជនរួមជាតិខ្មែរទាំងអស់ បានទទួលនូវរាល់បណ្តាព័ត៌មាន ដែលយើងទទួលបាន និងបានធ្វើការចុះផ្សាយនៅលើ បណ្តាញអ៊ិនធឺណែត។

ការបង្កើតទំព័រនីមួយៗត្រូវតែមានសារសំខាន់របស់វា។ ខ្ញុំមានការរអៀសចិត្តជាខ្លាំងដែលខ្ញុំមានប្លកមួយសំរាប់ការផ្សព្វផ្សាយព័ត៌មាន ឬក៏រាល់ចំនេះដឹងទូទៅដែលមាន ប៉ុន្តែផ្ទុយទៅវិញខ្ញុំបែរជាមិនមានព័ត៌មានល្អៗសំរាប់ចែកជួន តែខ្ញុំនឹងខិតខំ។

កាលណាប្លកមួយដែលមិនមានអត្ថបទ ឬក៏រាល់ឯកសារដែលមានប្រយោជន៏ច្រើននោះទេវាប្រៀបបានទៅ និងសៀវភៅមួយក្បាលដែលគ្មានអក្សរដូច្នេះដែរ។

អត្ថប្រយោជន៍

ចំពោះសារសំខាន់ក្នុងការទទួលបាននូវរាល់ព័ត៌មានថ្មីៗ គឺធ្វើឲ្យមនុស្សអាចបទបែនទៅតាមយុគសម័យនៃការវិវត្តន៍នៅក្នុងសង្គមមនុស្ស ម្យ៉ាងវិញទៀតគឺវាបានធ្វើឲ្យមនុស្សទទួលបានចំនេះដឹងយ៉ាងទូលាយ ពីការទទួលបាននូវព័ត៌មាននេះ។

ចំពោះមនុស្សដែលរស់នៅឆ្ងាយពីបណ្តាញសារព័ត៌មាន ដែលក្រុមមនុស្សទាំងនោះគេបានចាត់ចូលក្នុងចំនោមជាជនដែលងាយរងគ្រោះ ពីគ្រោះថ្នាក់ផ្សេងៗ ឧទាហរណ៍ ដូចជាគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិជាដើម នេះប្រសិនបើមនុស្សទូទៅមិនបានទទួលព័ត៌មានពីការព្យាករណ៍ធាតុអាកាសនោះទេ។

ទាំងនេះគ្រាន់តែជាចំនុចតូចមួយដែលជាមុខងារនៃសារព័ត៌មានក្នុងការ ជួយមនុស្សឲ្យមានការវិវត្តន៍ឡើង។

ជាទីបញ្ចប់ខ្មុំនៅតែនិយាយថាអរគុណចំពោះអ្នកទស្សនាទូទៅ ដែលបានបញ្ចេញមតិខ្លះៗក្នុងការបន្ថែមនូវរាល់ចំនុចខ្វះខាតផ្សេងៗ៕

The Flood in Cambodia

Hello world, we have a flood new from Cambodia today…

អាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍គឺជាចំណងមង្គលសួស្តីមួយ​​​ ដែលគេបានរៀបចំឡើងអោយគូស្នេហ៍ពីនាក់ទៅតាមលក្ខណប្រពៃណី​ បានរួមរស់ជាមួយគ្នាលុះគ្រាស្លាប់។​​ ដូចនេះអាពាហ៍ពិពាហ៍ក៏អាចនិយាយបានថា ជាផ្នូរកប់នូវសេចក្តីស្រលាញ់របស់មនុស្សទូទៅអោយរក្សាបាននូវភាពស្ថិតស្ថេរចេរកាល​ ជូនចំពោះមនុស្សដែលខ្លួនស្រលាញ់។

សូមអភ័យទោស!!!!

null

កំនើនភ្ញៀវទេសចរណ៍ ក្នុងថ្ងៃបុណ្យចំរើនព្រះជនព្រះមហាក្សត្រ

ពីមួយថ្ងៃ ទៅមួយថ្ងៃ ភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និង ភ្ងៀវអន្តរជាតិ ដែលបានធ្វើដំនើរចូលមកទស្សនា ខេត្តព្រះសីហនុ មានការកើនឡើងជាលំដាប់ ជាពិសេស នៅរាងរាល់ថ្ងៃ ចុងសប្តាហ៍ និង ថ្ងៃបុណ្យ ជាតិ និង អន្តរជាតិផ្សេងៗ។ នេះ គឺជាសប្តាហ៍ពិសេសមួយ សំរាប់ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រោះថា ពួកគេនឹងបានឈប់សំរាករយៈពេលបីថ្ងៃ ដោយគិតចាប់ពីថ្ងៃ ព្រហស្បត្តិ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១០ រហូតដល់ ថ្ងៃ សៅរិ៍ ទី ១៥ ខែ ឧសភា ឆ្នាំ ២០១០ ដែលជាថ្ងៃដ៏វិសេសវិសាលមួយ ព្រោះជាថ្ងៃបុណ្យចំរើនព្រះជន សម្តេច ព្រះបរមនាថ នរតម្ត សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជា ទទួលបានការឈប់សំរាក ក្នុងការធ្វើតំនើរកំសាន្ត ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជាយើង និង ខាងក្រៅប្រទេសផងដែរ។

នេះគឺជាកំណើនមួយដែលគួរជាទី​ កត់សំគាល់ ដែលប្រទេសកម្ពុជាទទួលបាននូវភាពរីកចំរើន ផ្នែកខាងវិស័យទេសចរណ៍ ដែលអាចរកចំណូលចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចដែលសំខាន់ មួយដូចវិស័យនានាផងដែរ។

ការបង់ប្រាក់ជួយដល់ជន់ជាតិក្រិច និងមានវិបត្តិដល់បេះដូងអឺរ៉ុប

នៅវេលាម៉ោង ២:០៣pm នៅជាន់ទីបី នៃអាគារតន្ត្រីថ្មី ដែលជាបេះដូងនៃ ទីក្រុងអាតែន ដែលបណ្តាឲ្យ មនុស្សបីនាក់ស្លាប់។ បុគ្គលិក ធនាគា ព្យាយាម ពន្លត់ភ្លើង ដែលបង្ក ដោយ គ្រាប់បែកភ្លើង ដែលចោលចូលទៅក្នុង អគារ។
មនុស្សដែល ស្លាប់ទាំងបីនាក់នោះ គឺជាបុគ្គលិកធនាគារ នាក់ស្លាប់ទាំងបីនាក់នោះគឺ ប្រុសមួយ ស្រីពីរ និង ម្នាក់ក្នុងចំណោមពួកគេ មានម្នាក់ មានផ្ទៃពោះបួនខែហើយ ដែលបានស្លាប់គួរឲ្យខ្លោចផ្សារ នៅក្នុងភ្លើង អស់រយៈ ពេលមួយម៉ោង នៃក្រុមបាតុករ ដែលមានកំហឹងយ៉ាងខ្លាំង និងកំពុងឡោមព័ទ្ធ អាគារសភាក្រិច។

ពួកគេមានកំហឹង យ៉ាងខ្លាំង ដោយបានសន្យាថា​ នឹងបង្ករការក្តៅក្រហាយនៅគ្រប់ទីកន្លែង ជាពិសសេសនៅតាមតំបន់សំខាន់ដូចជាមហាវិថី ដែលមើលទៅដូចជាកំពុងស្ថិត តំបន់សង្គ្រាមមួយដែលក្តៅកគុកដូចនោះដែរ ដោយពួកគេបានធ្វើការដុតបំផ្លាញរថយន្ត សណ្ឋាគារ និងអាគាររដ្ឋាភិបាលជាច្រើន រួមទាំង ធុងសំរាមថែមទៀតផង។

ចំពោះអ្វីដែលបានកើតឡើង គឺជារឿងធម្មតាមួយ ដែលហៅថាការរួបរួមដើម្បីការពាររាល់ការប្រឆាំងតវ៉ា ចំពោះការចែករំលែកដែលមានលក្ខណៈមិនស៊ីជំរៅ ដែលបានត្រឡប់ទៅភាពជោរនាចរបស់រលកនៃ កំហឹងដែលមានប្រមាណ១០០០០០ នៅក្នុងវិស័យឯកជន​ និងអ្នកធ្វើការ វិស័យសាធារណៈបានស្រែកសុំអោយមានការ ចំណាយសំរាប់ពួកគេតាមបែប ធិនិកាធិបតេយ្យ។

Papadopoulos said: “This crisis has taught us that we can’t go on acting the way we did, living off loans, treating the state as an endless treasury to be raided, never thinking about our future.”

គុណពុក និងម៉ែ

ឪពុកម្តាយមានគុណធំធេងចំពោះកូនៗគ្រប់ៗគ្នា គឺមិនដែលមានឪពុកម្តាយណាមិនស្រលាញ់កូននោះទេ ដូចដែលគេតែងតែបាននិយាយតៗគ្នាមកថា លោកបានស្រលាញ់កូនៗជាជាងជីវិតរបស់ខ្លួនគាត់ទៅទៀត។ដូចនេះចូរកូនៗគ្រប់បែរមកគិតពី​ ព្រះគុ

ទឹកចិត្តអ្នកម្តាយ

ណរបស់លោកទាំងពីរ ដោយយកចិត្តទុកដាក់ក្នុងការប្រតិបត្តិ សងលោកវិញប្រកបដោយភាពពេញចិត្ត។​ មនុស្សទូទៅនាពេលបច្ចុប្បន្ននេះគេតែងគិតថា ឪពុកម្តាយមានគុណ មកលើខ្លួនលើសលប់បំផុត ហើយគេតែងតែសំរក់ទឹកភ្នែកជានិច្ចកាលណាគេបាន ទស្សនាខ្សែភាពយន្តដែល គេគិតថា មានភាពកំសត់វេទនាដែលបាន កើតមានចំពុកលោកទាំងពីរដោយសាកូន ផ្ទុយមកវិញរាល់ការប្រព្រឹត្តិរបស់ពួកគេ គឺវាចាកឆ្ងាយពីសេចក្តីពិតដែលគេ បានសំណែងតាមរយៈកាយវិការដោយការសោកស្តាយ សំរក់ទឹកភ្នែកជាដើម ។

តើអ្នកគិតយ៉ាងណា?

អ្នកស្រាវជ្រាវបានរកឃើញអំបូរជនជាតិខ្មែរមួយក្រុមកំពុងរស់នៅប្រទេសចិន

អ្នកស្រាវជ្រាវវប្បធម៌ និងអរិយធម៌ខ្មែរ បានរកឃើញជនជាតិអំបូរខ្មែរមួយក្រុមកំពុងរស់នៅប្រទេសចិនសព្វថ្ងៃនេះ។

អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អ្នកស្រាវជ្រាវអំពីមត៌កវប្បធម៌ អរិយធម៌ខ្មែរ​ និងតំបន់អាស៊ី មានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានវិទ្យុអាស៊ីសេរី លោក ឲម ឧត្ដម នៅថ្ងៃទី២៦ មេសានេះ​ ថាក្រុមជនជាតិអំបូរខ្មែរដែលកំពុងរស់នៅតំបន់ស៊ីងសងផាណា រហូតមកទល់នឹងពេលនេះ ប្រហែលជាត្រូវព្រះហាក្សត្រខ្មែរសម័យដើម បញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងចុងសតវត្សទី ១៣ នៃគ្រឹស្តសករាជ គឺប្រហែលចុងសម័យអង្គរ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា៖​ ((ស្តេចខ្មែរក៏ឲ្យហ្ម ដំរី ២គ្រួសារ ទៅជួយថែទាំដំរី ក្រោយមកស្តេចខ្មែរដឹងថា ស្តេចជីងហុងចូលចិត្តម្ហូបខ្មែរ ក៏ចាត់ឲ្យគ្រួសារទៀតមកជួយធ្វើម្ហូបខ្មែរឲ្យស្តេចជីងហុង។ អ៊ីចឹងហើយបានគាត់ថា​ ដូនតាគាត់ ៤គ្រួសារហ្នឹងគឺមកពីកម្ពុជា មកនៅហ្នឹង(ចិន)។ ភូមិគាត់ហ្នឹងឥឡូវមានគ្នាប្រហែលជិត ១ពាន់អ្នកហើយគាត់និយាយភាសាខ្មែរសម័យដើមមួយមាត់ៗ ដែលគាត់នៅចាំ))។

លោក ស៊ុំ ឈុំប៊ុន មានប្រសាសន៍បញ្ជាក់បន្ថែមថា ការបញ្ជូនជនជាតិខ្មែរឲ្យជួយថែរក្សាដំរី និងធ្វើម្ហូបអាហារខ្មែរសម្រាប់ស្តេចនៅតំបន់ស៊ីសងផាណានៅពេលនោះ គឺដោយសារតែខ្មែរ និងចិនមានចំណងមិត្តភាពជាមួយគ្នាក្នុងការធ្វើចម្បាំងនឹងជនជាតិតៃ ដែលក្រោយមកក្លាយជាថ្ងៃបច្ចុប្បន្ននេះ។

អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ថ្លែងបន្តថា រាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅ កម្ពុជា នឹងបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើការសិក្សាអំពី ក្រុមជនជាតិខ្មែរ ដែលកំពុងរស់នៅទីនោះនៅពេលខាងមុខឆាប់ៗនេះ៕