ទំនៀមទំលាប់ប្រពៃណី

  • បែបបទនៃការគោរពមនុស្សទូទៅដោយការសំពះ

បើតាមបែបបទដែលមានតាំងពីបុរាណកាលមក របៀបនៃការសំពះរបស់ខ្មែរយើងមានចំនួនប្រាំរបៀប ដែលមានលក្ខណៈសណ្ឋាន រួមនិងអត្ថន័យខុសៗពីគ្នា ដែលយើងនឹងជំរាបជួនពីអត្ថន័យនៃការសំពះនីមួយៗដូចតទៅនេះ៖

  1. លើកដៃទាំងពីរឡើងប្រណមត្រឹមដើមទ្រូង ៖ ការសំពះបែបនេះត្រូវបានធ្វើឡើងនៅពេល ដែលមនុស្សធ្វើសេចក្តីគោរពទៅកាន់មនុស្សដែលមានអាយុស្របាលគ្នា ឬមនុស្សដែលមានឋានៈស្មើគ្នាផងដែរ។
  2. លើកដៃទាំងពីរឡើងប្រណមត្រឹមចុងចង្កា ៖ នេះជាការបង្ហាញនូវសេចក្តីគោរពចំពោះមនុស្សដែលមានអយុ ឬក៏ឋានៈលើ រឺខ្ពស់ជាង ដូចជាធ្វើចំពោះបងប្អូន មិត្តរួមការងារជាដើម។
  3. លើកដៃទាំងពីរឡើងប្រណមត្រឹមមាត់ រឺច្រមុះ ៖ ការសំពះបែបនេះត្រូវបានធ្វើឡើងនូវពេលកូន ចៅធ្វើសេចក្តីគោរពជូនចំពោះមាតាបិតា គ្រូចាស់ព្រឹទ្ធាចារ្យ លោកតាលោកយាយជាដើម។
  4. ការប្រណមដៃទាំងពីរត្រឹមប្រជុំចិញ្ចើម ៖ គឺជាការគោរពមួយដែលបានធ្វើឡើងជូនចំពោះ ការគោរពប្រតិបត្តិសាសនា និងរាល់ជំនឿផ្សេងៗ ដែលមានដូចជាអារក្សអ្នកតាជាដើម។
  5. ការប្រណមដៃទាំងពីរឡើងត្រង់ផ្នែកខាងលើនៃថ្ងាស ឬក្បាល ៖ ដែលបានធ្វើឡើងសំរាប់ សំដែងនូវសេចក្តីគោរពចំពោះព្រះរាជា ដែលនេះជាចំនុចចុងក្រោយនៃការសំពះ របស់ក្បួននៃការធ្វើសេចក្តីគោរព របស់បងប្អូនជនជាតិខ្មែរយើង។

ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជា

ពិធីភ្ជាប់ពាក្យ

នៅក្នុងសម័យដើម ពិធីភ្ជាប់ពាក្យត្រូវបានរៀបចំធ្វើឡើងច្រើនខែ ឬច្រើនឆ្នាំមុនពេលរៀបការ។ នៅពេលបច្ចុប្បន្នគេច្រើនរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃរៀបការតែម្ដង។
តាមប្រពៃណីខ្មែរ ភ្ជាប់ពាក្យជាពិធីមួយមានអត្ថន័យជ្រាលជ្រៅ។ ពិធីនេះ រៀបចំឡើងដើម្បីជាចំណងអនុស្សាវរីយ៍សម្រាប់អនាគតស្វាមីភរិយា។ ពិធីភ្ជាប់ពាក្យ មានភាពអធិកអធមណាស់ មានផ្លែឈើគ្រប់មុខ នំចំណី ប្រាក់ មាស ពេជ្រ​​ ខាន់ស្លា (ទំព័រនេះមិនទាន់​មាននៅឡើយទេ) អ្នកផ្លូវចៅមហា (ទំព័រនេះមិនទាន់​មាននៅឡើយទេ)អ្នកផ្លូវចៅមហានាំមុខ។
លុះទៅដល់ផ្ទះខាងស្រី ម្ដាយឪពុក បងប្អូនខាងស្រី អង្គុយក្នុងបន្ទប់កិត្តិយសមួយរង់ចាំទទួលពាក្យ និងជំនូនពីអ្នកផ្លូវចៅមហា (ទំព័រនេះមិនទាន់​មាននៅឡើយទេ)អ្នកផ្លូវចៅមហា។
បន្ទាប់ពីបានចែចូវត្រូវរូវគ្នារួចរាល់ហើយ កូនក្រមុំកម្លោះអញ្ជើញភ្ញៀវ និងបងប្អូនទាំងសងខាងពិសាស្លា។ ដូចនេះ ហើយទើបមានពាក្យទំនៀមថា ស៊ីស្លាភ្ជាប់ពាក្យ។

ពិធីរៀបមង្គលការ

ពិធីរៀបមង្គលការ ត្រូវបានធ្វើឡើងបន្ទាប់ពីមានពិធីភ្ជាប់ពាក្យ ឬក៏ពិធីស៊ីស្លាម្លូរួចមក។ សូមជំរាបថា មុន និងមានពិធីភ្ជាប់ពាក្យនេះឡើង ក៏មានការស៊ើបសួរពីសំណាក់ញាត្តិមិត្តខាងកូន កំលោះផងដែរ។ ដូច នេះពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើង ដោយឆ្លងកាត់ បីដំណាក់កាលដូចខាងក្រោម៖

  1. ការស៊ើបសួរសំណាក់ញាត្តិមិត្តខាងកូនប្រុស រឺដែលហៅថាមេអណ្តើក។
  2. ការភ្ជាប់ពាក្យ ភា្ជប់សំដី រវាងគូសង្សាថ្មី​ ។
  3. ចំនុចចុងក្រោយគឺពិធីរៀបមង្គលការនេះតែម្តង ដែលខ្មែរយើងបានចាត់ទុកស្ត្រីជាមេដែលមានន័យថា សំខាន់​ ដូចនេះពិធីទាំងមូលត្រូ​វបានរៀបចំនៅផ្ទះខាងស្រី។


បញ្ចេញមតិ