យុវជនកម្ពុជា

យុវជននិងការប្រើប្រាស់ថ្នាំញៀន និងជំងឺអេដស៍

រូបភាពពីgoogle

យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិគឺជាពាក្យស្លោកមួយឃា្លដែលស្ទើរតែគ្រប់ បណ្តាប្រទេសនៅលើពិភពលោកដែលគេតែងតែយកមកប្រើក្នុងវិស័យផ្សេងៗក្នុង ការអភិវឌ្ឍន៍ប្រទេសមួយអោយមានភាពរីកចំរើនលើគ្រប់វិស័យព្រោះថាពួកគេជា ក្រុមមនុស្សដែលស្ថិតនៅក្នុងវ័យមួយដែលពោពេញដោយកំលាំងកាយនិងកំលាំង ប្រាជ្ញាផ្ទុយមកវិញបើកាលណាពួកគេដែលជាយុវជននោះឯងមិនបានយកចិត្តទុក ដាក់ក្នុងការសិក្សារៀនសូត្របែរជាយកពេលវេលាទៅដើរលេងឥតប្រយោជន៍ជួន កាលពួកគេយកពេលវេលាទាំងនោះទៅសេពគ្រឿងញៀនដូចជាជក់បារី,ផឹកស្រា

វ័យជំទង់ជាវ័យមួយដែលឆាប់ទទួលបាននូវរាល់ភាពភ្លើតភ្លើន។ ពួកគេមានការឆ្ងល់ច្រើន និងតែងតែចង់ភ្លក់នូវរាល់គ្រប់រសជាតិដែលពួកគេបានជួបប្រទះគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺរាល់របស់អ្វីដែលប្លែក ។ វ័យជំទង់នេះជាវ័យដែលងាយស្រួលក្នុងការអូសទាញទៅរកផ្លូវអបាយមុខផ្សេងៗណាស់ ។ មានមូលហេតុជាច្រើន ដែលនាំឲ្យពួកគេធ្លាក់ខ្លួនចូលជាអ្នកញៀនថ្នាំ ដូចជាការជំនះចង់សាកល្យងរស់ជាតិថ្នាំញៀន ការចង់ដឹង ការចង់ធ្វើខ្លួនឲ្យដូចមិត្តភក្តិ ការបង្ខិតបង្ខំពីសំណាក់ក្រុមបងធំ ការធ្វើការងារពលកម្មលើសលប់ ត្រូ​វប្រើថ្នាំញៀនដើម្យីជំនួយកំលាំង ភាពទ័លច្រក អំពើហិង្សាក្នុងគ្រួសារ ការលួងលោម និងការអូសទាញពីសំណាក់មិត្តភក្តិនេះតែម្តង ។ ប្រការទាំងនេះនាំអោយគេក្លាយជាអ្នកញៀនថ្នាំដោយមិនដឹងខ្លួន។

ឲកាសនៃការឆ្លងជំងឺ

អ្នកញៀនថ្នាំទទួលរងនូវផលលំបាកច្រើនយ៉ាងដូចជា៖ ខូចសុខភាពធ្ងន់ធ្ងរ ស្មារតីចុះខ្សោយ បាត់បង់ការចងចាំ ភាពកាចសាហាវហ៊ានប្រព្រឹត្តអំពើឃូរឃៅ ល្មើសច្យាប់ផ្សេងៗ និងមានជំងឺផ្លូវចិត្តជាដើម ។ អ្នកញៀនថ្នាំងាយនិងឆ្លងជំងឺថ្លើម និងមេរោគអេដស៍ណាស់ ព្រោះពេលខ្លះថ្នាំញៀននាំអោយគេភ្លេចប្រើស្រោមអនាម័យក្នុងពេលកំពុងរួមភេទជាមួយដៃគូររបស់គេ ឬប្រើប្រាស់ម្ជុលចាក់រួមគ្នា។

ផល់ប៉ះពាល់

ថ្នាំញៀនមិនត្រឹមតែបំផ្លាញអនាគត់របស់យុវជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញអាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង រួមទាំងជីវិតគ្រួសាររបស់ពួកគេដែលជាមនុស្សដែលជាទីស្រលាញ់របស់ពួកគេ ដែលមិនដឹងខ្លួនដូចជាការជក់បារីជាដើម ជាពិសេសគឺធ្វើឲ្យគ្រួសារខាតបង់ ប្រាក់កាស សំរាប់សង្គមជាតិវិញគឺបានឲ្យខាតបង់ថវិការជាតិក្នុងការព្យាបាល​ និងបាត់បង់កំលាំងពលកម្មការនៅក្នុងសង្គមដែលយុវជនជាកំលាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៏សង្គមជាតិ ។

យោបល់មិត្តអ្នក!

កំនាព្យខ្ញុំតែងសំដែងទឹកចិត្ត ……………………..បញ្ជញពាក្យពិតគិតដល់រាល់គ្នា
សប្បាយភ្លេចខ្លួនជាក្មេងពាលា…………………. ក្រែងជ្រុលវេលាកែខ្លួនលែងបាន។

ស្នេហ៍ក្មេងលលេងលង់ចិត្ត………………………. ខ្ញុំប្រាប់ន័យពិតអោយបានសុខសាន្ត
កម្មដូចស្រមោលអន្ទោលតាមប្រាណ…………ជួបស្នេហ៍សាមាណព្រួយប្រាណក្មេងខ្ចី។
កុំចង់សាកល្បងក្រែងលង់លិចចិត្ត……………..ស្នេហ៍ដូចកាំបិតចាំកាត់ប្រល័យ
ពន្លកជីវិតមិត្តយុវវ័យ………………………………….គឺក្ស័យក្នុងន័យកុកអវិជ្ជា។
បើមានស្នេហ៍ហើយចិត្តអើយជាប់ស្កិញ……….គួចត្របាញ់វិញក្នុងចិត្តគ្រប់គ្រា
បងនឹកអូនណាស់ណាស្ងួនពង្ងារ………………… អូនក៏ដូចគ្នាភ្លេចការសិក្សា។
វ័យស្របាលនេះភ្លើតភ្លើនណាស់…………………ព្រាបដូចពាក្យពោលច្បាស់ថា
ស្នេហ៍ភ្លើងចំបើងតែងឥតបានការ………………..កុំជឿជាក់ថាគេស្មោះយើងពិត។
ស្មោះស្ម័គ្រមួយគ្រាក៏លាចេញទៅ………………..ចិត្តកាយពាលពៅត្រូវបាននែបនិត
ដោយប្រុសព្រាន្តក្មេងវង្វេងគំនិត………………….បានកាយណាយចិត្តចាកចោលស្ងួនភ្ងារ។
វិបដិសេរីជេរស្តីជីវិ………………………………………..បង់ទាំងកាយចិត្តបាត់ទាំងវិជ្ជា
បើជឿពាក្យខ្ញុំក្រែងមិនសោការ……………………..កុំសាងស្នេហាក្នុងវ័យរៀនសូត្រ៕

ចិត្តធំជាងមេឃ

Look at the moon in the sky          ចិត្តសែនខ្វល់ខ្វាយ I miss you

បានជួបសម្តីចិត្តស្រាលធូរ                   I ចង់ meet you forever…….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: