ការកាប់បំផ្លាញព្រៃឈើ

ព្រៃឈើកំជាសម្បត្តិធន់ធានធម្មជាតិមួយប្រភេទ ដែលមានតំលៃមិនអាចកាត់ថ្លៃបាន ដែលវាមានតួនាទីយ៉ាងសំខាន់នៅក្នុងលក្ខខ័ណច្រើនយ៉ាងដូចជាទាក់ទាញទឹកភ្លៀង ការពារទឹកជំនន់ក្នុងការហូរបាក់ដីច្រុះ បង្កើនគុណភាពដីក្នុងរបរកសិកម្ម ជាទីជំរកយ៉ាងសំខាន់សំរាប់ពពួកសត្វព្រៃដែលតែងតែរងនូវការបៀតបៀន ពីសំនាក់ជនមួយក្តាប់ធំដែលតែងតែប៉ុនប៉ងយារយីរាល់អាយុជីវិតសត្វអស់ទាំង នោះនៅក្នុងរបរជំនួញរបស់ពួកគេដែលគេហៅថាជាជនអាត្មានិយមដែល មិនបានគិតពីផលប្រយោជន៍ជាតិជាធំ។

មុខងាររបស់ព្រៃឈើ

ព្រៃឈើមាននាទីយ៉ាងសំខាន់ក្នុងរបរកសិកម្ម ដោយសារព្រៃឈើមាននាទីយ៉ាងសំខាន់ការទាក់ទាញទឹកភ្លៀង និងរាល់កត្តាសំខាន់បន្ទាប់ទៀតនោះគឺវាបានបង្ករបង្កើននូវគុណភាពដីឲ្យមានជីជាតិ ។ ព្រៃឈើជាសម្បតិ្តធន់ធានធម្មជាតិដែលមានតំលៃមិនអាចកាត់ថ្លៃបានឡើយ ដែលវាបានជួយខាងផ្នែកឧស្សាហកម្មដែលឥតមានផ្សែងនោះគឺវិស័យទេសចរណ៍ កាលណាប្រទេសមួយដែលគ្រប់ដណ្តប់ដោយព្រៃឈើដែលមានសំរស់ស្រស់បំព្រងនោះ ក៏ជាកត្តាមួយដែលសំខាន់ក្នុងការ និងចំបងនៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ព្រៃឈើក៏មាននាទីសំខាន់ក្នុងការទប់ស្កាត់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីខ្យល់ព្យុះជាដើម។

ទំរង់ទូទៅនៃការកាប់បំផ្លាញព្រៃឈើ

ជាទូទៅព្រៃឈើតែងតែទទួលនូវការកាប់បំផ្លាញពីសំណាក់ប្រជាជនទូទៅ ដែលពួកគេនាំគ្នាកាប់យកមកបំពេញនូវតំរូវការផ្សេងៗនៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការចំអិនម្ហូប ធ្វើផ្ទះ ទ្រង់សត្វគ្រប់ប្រភេទ របងផ្ទះ កាប់ក្នុងការដុតធ្វើជាអុសធ្យូង ការដុតដើម្បីរាន្តយកដីធ្វើកសិកម្ម ការដុតព្រៃដើម្បីចាប់សត្វ និងជាពិសេសទទួលរងពីការកាប់បំផ្លាញដើម្បីយកឈើក្នុងការជួញដូរ ដែលនេះជាការប្រព្រឹត្តចាកពីក្បួនច្បាប់របស់ប្រទេស។

ផលវិបាកដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ

អាចបណ្តាលឲ្យមានគ្រោះមហន្តរាយទូទៅដល់មនុស្សជាតិ ដូចជាកើតមានគ្រោះធម្មជាតិដែលបង្ករឲ្យមាន ទឹកជំនន់ គ្រោះរាំងស្ងួត រដូវកាលមិនទៀងទាត់ ធ្វើឲ្យដីហូរច្រុះ ព្រោះគ្មានព្រៃឈើសំរាប់ទប់ទល់នៅពេលមាន ទឹកជំនន់ម្តងៗ​ បាត់បង់សត្វព្រៃព្រោះបាត់បង់ទីជំរក បាត់បង់ពពួកមច្ចារជាតិ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: