មាគា៍ប្រាំបីប្រកាប្រកបដោយធម៍

  1. ការគិតក្នុងផ្លូវត្រូវ មានន័យថាការគិតមិនមែនចេះគិតដោយគ្មានការពិចារណានោះទេគិត ត្រូវគឺត្រូវគិតអោយល្អិតល្អន់ម៉ត់ចត់និងច្បាស់លាស់។
  2. ការរលឹកក្នុងផ្លូវត្រូវ មានន័យថាត្រូវដឹងពីគុណបុណ្យដល់អ្នកដទៃដែលបានធ្វើល្អមកលើ យើងនិងមិនត្រូវល្មើសគុណដោយការមើលងាយមើលថោកឡើយ។
  3. ការនិយាយក្នុងផ្លូវត្រូវ មានន័យថាបើនិងនិយាយអ្វីត្រូវនិយាយតែពាក្យពិតមិនត្រូវនិយាយ កុហក់រឺនិយាយពាក្យមួលបង្កាត់ដោយពាក្យសំដីគ្រោតគ្រាតអសះរុះឡើយ។
  4. ការបំពេញការងារក្នុងផ្លូវត្រូវ មានន័យថាត្រូវធ្វើការងារណាដែលសុច្ចរិតត្រឹមត្រូវ មិនលួច ឆក់ប្លន់រឺកេងប្រវ័ញពីអ្នកដទៃឡើយ។
  5. ការចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ មានន័យថាការប្រកបរបររកស៊ីចឹញ្ចឹមជីវិតដោយត្រឹមត្រូវមិនឈ្លោះ ប្រកែកមិនទ្រគោះបោះបោកជាមួយអ្នកដទៃជាដើម។
  6. ការព្យាយាមក្នុងផ្លូវត្រូវ មានន័យថាត្រូវចេះតស៊ូអត់ធ្មត់ក្នុងភារកិច្ចរឺការងារផ្សេងៗដែលខ្លួន យើងកំពុងធ្វើដោយការតាំងចិត្តមិនឆេវឆាវមិនច្រឡោតឡើយដូចពាក្យមួយពោលថាខឹងខុស ខឹងខូចខឹងខាត ។
  7. ការត្រឹះរឹះក្នុងផ្លូវត្រូវ មានន័យថាត្រូវចេះពិចារណាអោយត្រឹមត្រូវមុននឹងសំរេចចិត្តជាមួយ និងបញ្ហារឺរឿងអ្វីមួយដែលបានកើតឡើង។
  8. ការតម្កល់ចិត្តក្នុងផ្លូវត្រូវ មានន័យថាត្រូវមានការតាំងចិត្តអោយនឹងនរ​ មិនលំអៀង​ មិន​ធ្វើ អោយអ្នកដទៃមិនជឿលើខ្លួន។

ការសិក្សានូវរាល់ក្បួនតំរាសាស្ត្រផ្សេងៗត្រូវការនូ​វការគិតក្នុងការស្វែងយល់ ពីចំណុចជំរៅនៃអត្ថន័យ ដូចជាការសិក្សាអត្ថបទប្រវត្តិសាស្ត្រជាដើម។ បន្ទាប់ពីមានការសិក្សាស្វែងយល់អស់នូវរាល់តំរាទាំងអស់នោះរួចហើយ យើងត្រូវចេះធ្វើសេចក្តីកំណត់ត្រាវាទុកសំរាប់អ្នកជំនាន់ក្រោយ។ ពីមួយជំនាន់ទៅមួយជំនាន់រាល់ចំណេះដឹងដែលមនុស្សចេះតែងតែបាត់បង់ វាបន្តិចម្តងៗដោយសារមិនមានការប្រើប្រាស់ ប្រៀបដូចជាកាំបិតដែលមិនបានសំលៀងដូចនោះដែរ យ៉ាងណាម៊ិញចំណេះវិជ្ជាក៏ដូចគ្នា។ ចូរមនុស្សរាល់គ្នាប្រើប្រាស់អស់ពីសមត្ថភាពចំណេះដឹងដែលខ្លួនចេះដើម្បីជា ប្រយោជន៍សំរាប់មនុស្សជាតិទូទៅ និងចេះកត់ចំណាំនូវរាល់អ្វីដែលខ្លួនទទួលបានមកថ្មីៗ ដូចពាក្យគេថា៖

ចងគោនឹងខ្សែរ         ចងស្នេហ៍នឹងចិត្ត​    ចងគំនិតនឹងទឹកប៊ិច។

ការរាប់រកមិត្តល្អ
បើចង់ជ្រែកមេឃអោយត្រាប់បក្សី

បើចង់ជ្រែកដីអោយត្រាប់អន្ទង់

បើចង់ជ្រែកទឹកអោយត្រាប់ភុជង្គ

បើចង់ជ្រែកល្ងង់អោយត្រាប់អ្នកប្រាជ្ញ៕

ពាក្យសំដីរបស់មនុស្ស

មនុស្សយកសំដី ដំរីយកផ្លុក ខ្មែរចងក្រងទុកជាពាក្យប្រដៅ

នាងនួនខ្លឹមក្នុង ឬស្សីខ្លឹមក្រៅ ខ្លឹមមនុស្សសំដៅត្រង់ពោលពាក្យពិត៕

ជីវិតជាមនុស្ស

ដើម្បីផុតទុក្ខត្រូវខំធ្វើល្អ                    ដូចគេលាបម្សៅដើម្បីមុខស

ដើម្បីផុតក្រត្រូវប្រឹងធ្វើការ               មិនមែនត្រឹមស្តីដើម្បីតែថា

នេះហើយគឺជាលក្ខខ័ណជីវិត។

អ្នកខ្លះស្រែកទួញថាពិបាកពេក       ខំប្រឹងតែដេកមិនដែលប្រឹងពិត

ត្រហូរក្តែងៗមិនស្វែងប្រព្រឹត្តិ           ប្រឹងតែទុច្ចរិតប្រព្រឹត្តិអបាយ

ជីវិតឃ្លាតឆ្ងាយពីភាពស្មោះស៕

ខ្លួនទីពឹងខ្លួន
រកទីត្រជាក់កណ្តាលទីក្តៅ         ខំស្រូវទឹកស្មៅរំពឹងដំណាំ

ពូជល្អពូជល្អះមិនយកមកដាំ     រស់រយខែឆ្នាំនៅចាំគេជួយ។

ច្បាប់ក្រមង៉ុយ

ចិញ្ចឹមគោញី              ថែទាំព្យាបាល

ក្រហេតុពីខ្ចិល           មានត្បិតឧស្សា

អ្នកមានប្រាជ្ញា          មិនស្មើគំនិត

កំនើតសំណាង        សំនូមសូមសាង

ករកើតពីគិត             ពីកាលជាតិមុន

បុណ្យប្រេងអតិត     កើតរូបគំនិត

ទើបកើតសំណាង៕

ពេលវេលាជាមាសប្រាក់

ពាក្យក្នុងភាសាអង់គ្លេសមួយឃា្លបាននិយាយថា៖

Don’t count the days, make the days count!

កុំរង់ចាំពេលវេលា ចូរធ្វើខ្លួនជាមនុស្សដែលអោយពេលវេលាជាអ្នកចាំយើងវិញ។

មនុស្សដែលល្ងង់តែងតែទន្ទឹងរង់ចាំឲកាស ហើយមនុស្សដែលឆ្លាត តែងតែរត់ទៅរកឲកាសដោយខ្លួនឯង ប៉ុន្តែចំពោះមនុស្សដែលជាគតិបណ្ឌិតវិញតែងតែជាមនុស្សដែលបង្កើតឲកាសដោយខ្លួនឯង ដោយមិនបណ្តោយឲ្យពេលវេលាដែលខ្លួនមានកន្លងទៅដោយឥតប្រយោជន៍ឡើយ។

2 ចំលើយ

  1. ពាក្យដម្បូន្មានរបស់ព្រះពុទ្ធ និងអ្នកប្រាជនានាល្អតើ តែមនុស្សសព្វថ្ងៃមិនរវល់យកច្រជៀកស្តាប់ និងយកភ្នែក មើល ពេលបុណ្យទាន គេធ្វើជាធម្មតា រួចហើយចាក់ស្រា ផឹក ហើយចូលការាអូខេ ជាធម្មតា តើយល់យ៉ាងណាដែរ?

    ធ្វើម៉េចឱ្យមនុស្សមានជំនឿដូចពេលមុន សូម្បីតែព្រះ សង្ឃសព្វថ្ងៃក៏មិនដូចពីមុនដែរ ជាពិសេសលាភសក្ការៈ ទាញខ្លាំងមែនទែន…។

    • អរគុណដល់លោកដែលបានចាប់អារម្មណ៍! ខ្ញុំគិតថាមនុស្សយើងទូទៅសព្វថ្ងៃនេះមិនមែនគេមិនដឹងថាអ្វីដែលល្អនិងអ្វីដែលមិនល្អនោះទេ ប៉ុន្តែមានប្រការច្រើនដែលជំរុញឲ្យមនុស្សមិនហ៊ានបញ្ជេញរាល់កាយវិការល្អៗដែលខ្លួនមាន ដូចជាការធ្វើបុណ្យទាននៅតាមទីវត្តអារាមយើងឃើញថាមនុស្សភាគច្រើនសព្វថ្ងៃស្ទើរតែមិន ចង់ទៅវត្តផងតែបើទៅក្នុងគោលបំណងផ្សេងនេះសំរាប់យុវជនដែលនៅតាមជនខ្លះរឺក៏នៅទីក្រុងមានដែរខ្ញុំក៏មិនដឹង។ នេះក៏អាចបណ្តាលមកពីការវិវត្តន៍នៃមនុស្សដែលមានភាពទាន់សម័យ ចូលចិត្តតែភាពស៊ីវីល័យមិនចូលចិត្តរឺក៏មិនមានជំនឿលើបុរាណភាពជាដើម។ នៅក្នុងសាសនា អ្វីដែលសំខាន់គឺជំនឿកាលណាគេមិនជឿគេនឹងមិនគោរពប្រតិបត្តិឡើយ។
      អរគុណច្រើន!!!

ទំលាក់ មួយចំលើយតប ទៅ thindin បោះ​បង់​ការ​ឆ្លើយ​តប