ព្រឹត្តិការរញ្ជួយដីនៅ ឈីឡេ ( Chile )

ព្រឹត្តិការណ៍រញ្ជួយដីនៃប្រទេសឈីឡេ

នៅម៉ោង០៣:៣៤:១៧ព្រឹកថ្ងៃទី២៧ខែគុម្ភះដែលត្រូវនឹងម៉ោងប្រហែល០៣ព្រឹកនៅប្រ ទេសកម្ពុជាមានគ្រោះធម្មជាតិរញ្ជួយដីមួយបានកើតឡើងនៅប្រទេសឈីឡេ( Chile )ដែលមានកំរិត៨,៨m.m.sនៅចំងាយ៩០គីឡូម៉ែតនៅភាគខាងជើងឈាងខាងកើត នៃទីក្រុងខនសិបសិន(Concepción​ )។

ការរញ្ជួយដីដ៏ធំនេះបានកើតឡើងអស់រយះពេល ជាង១ម៉ោងកន្លះតាបការផ្សព្វផ្សាយ ហើយការរញ្ជួយដីមួយ​នេះពិតជាមា​នភាពខ្លាំង​ក្លា​ នៅក្នុងប្រវត្តិសាស្រ្ត។គ្រោះរញ្ជួយដីនេះក៏មិនខុសពីការរញ្ជួយដីនៅហៃទីកាលពីខែមុនដែរ។​ ហើយគ្រោះរញ្ជួយដីនេះវាមាន​កំរិតខ្លាំងក្លាជាង ៥០០ដងដែលប្រទេសឈីឡេធ្លាប់បាន ជួបពីមុនមកហើយវាបានបំផ្លាញ​និងធ្វើអោយមនុស្សរងគ្រោះ​ដែលគេកំពុងតែស្ែវងរក។ គ្រោះរញ្ជួយដីនេះកើតឡើងនៅប៊ីអូប៊ីអូរីជិន( Bio BioRegion )នៅជិតទីក្រុង ខនសិបសិន (Concepcion)ចំងាយ៥០០គីឡូម៉ែតបែកខាងត្បូងនៃទីក្រុងសានតៃកូ(Santiago)។វាកើតឡើង ហើយគ្របដណ្តប់ទៅលើប្រទេសដែលនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកក្នុង​ទ្វីបអាមេ រិកអូសៀណានិងទ្វីបអាស៊ី ផងដែរ។គ្រោះរញ្ជួយដីក្នុងប្រទេស​​ឈីឡេនេះបានបំផ្លាញទីក្រុង អាជេនទីណាជាពិសេសនៅក្នុងខេត្តនៃទីក្រុងសាន ជួន( San Juan )​និង​ម៉េនដូហ្សា( Mendoza ) ហើយមានការប៉ះពាល់តិចតួចទៅលើ រីអូ ណេក្រូ ( Rio Negro ) ចុយបុត​ ( Chubut ) កូដូបា (Cordoba)និងឡាប៉ាមប៉ា( La Pampa )។មានមនុស្សចំនួន ២១៤នាក់ដែលបាត់ខ្លួនដោយ មិនដឹងថាពួកគេនៅរស់រឺក៏ស្លាប់ឡើយ។
ថ្មីៗៗៗ
ឈីឡេបានចាប់ផ្តើមស្ថាបនាប្រទេសឡើងវិញបន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីកាលពីសប្តាហ៍មុន ដែលបានសំលាប់មនុស្សអស់ជាង៨០០នាក់ និង​បានបំផ្លាញផ្ទះអស់ជាង ៥០០០០០ខ្នងយ៉ាង ហោចណាស់ក៏ត្រូវចំណាយ ពេល ៣ ឆ្នាំដែរសំរាប់ការសាងសង់ឡើងវិញ។ ប្រធានាធិបតេយ្យ ម៉ៃឈេលបាឆេឡេត( Michelle Bachelet ) បាននិយាយនៅពីថ្ងៃព្រហស្បត្តិ៍ តាមការវាយតំលៃអំ ពីគ្រោះរញ្ជួយដីកំរិត៨,៨វិចទ័រកាលពីថ្ងៃសៅរ៍នោះបាន បំផ្លាញ បើគិតជាទឹកគឺប្រាក់អស់ប្រមាណ ជា៣ម៉ឺនលានដុល្លា(30,000,000,000$)ហើយលោកប្រធានាធិបតេយ្យបាឆេឡេតបាននិយាយថា ប្រទេសលោកត្រូវការជំនួយពីពិភពលោកដើម្បីស្ថាបនាហេដ្ធារចនាសម្ព័ន្ធ ឡើងវិញ។

ខាងលើនេះជារូបភាពនៃ ការញ្ជួយដីនេះ ដែលខ្ញុំបានទាញយកពី

ប្រសិនបើអស់លោកអ្នកចង់ធ្វើការស្វែងយល់អោយកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះសូមចូលទៅកាន់ទំព័រ ខាងក្រោមនេះ………

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: