ការមើលឃើញ

ការបង្ហាញនូវសម្ថភាព

នេះជាថ្ងៃតំបូងនៃការសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងការ ទទួលយកនូវរាល់អ្វីដែលខ្ញុំនឹងត្រូវទទួលដែលរួមមានដូចជា ភាពវិជ្ជមាន​ និងភាព អវិជ្ជមាន។

តើអ្នកបានទទួលនូវអារម្មណ៍បែបនេះហើយរឺនៅ? តើអ្នកតែងតែបារម្ភនិងអ្វីដែលនឹង កើតមានចំពោះថ្ងៃអនាគត់របស់អ្នកដែរឬទេ?ឬក៏អ្នកបានដឹងនូវអ្វីដែលត្រូវកើតមាន សំរាប់ថ្ងៃខាងមុខរួចទៅហើយ?ចូរកែប្រែនូវអ្វីដែលអ្នកមិនពេញចិត្តក្នុងការទទួលយក អោយក្លាយជាអ្វីដែលជាភាពជោគជ័យសំរាប់ជីវិតរបស់អ្នកវិញ។ក្នុងមាត្រានេះអ្នកនិង សិក្សាអំពីការវាយតំលៃនៅក្នុងចិត្តហើយនិងចូលរួមអនុវត្តន៍វាទាំអស់គ្នា។ទាំងនេះគឺ ជាការគ្រប់គ្រងនូវអារម្មណ៍ផ្ទាល់ខ្លួនមួយដែលវាជាឧបករណ៍មួយដែលនឹងជួយអ្នកក្នុង ការទទួលបាននូវលទ្ធផលមួយដែលសមស្របនៅក្នុងគោលដៅរបស់អ្នក។

ឧបករណ៍ក្នុងការស្រាវជ្រាវ

ការសិក្សាគឺជាជីវិតដែលធ្វើការស្រា​វជ្រាវមួយដែលមានរយះពេលយូរអង្វែង: ចំពោះមនុស្សដែលមានភាពជោគជ័យជាមនុស្សដែលមានការលះបង់ខ្ពស់ក្នុងការចំ ណាយពេលវេលាដើម្បីសិក្សារៀនសូត្រជាពិសេសគឺការអនុវត្តន៍ផ្ទាល់ដែលហ៊ានស្តែ ងចេញនូវអ្វីដែលខ្លួនគេមាននិងចេះ។ពួកគេតែងតែចំណាយស្ទើរតែពេញមួយជីវិតរប ស់ពួកគេដើម្បីធ្វើការសិក្សាស្រាវជា្រវក្នុងបុព្វហេតុដែលគេមាន។មនុស្សទូទៅតែងតែ ប្រឈមុខនិងការវិវឌ្ឍន៍និងការផ្លាស់ប្តូរឥតឈប់ឈរនៃសេដ្ឋកិច្ចពិភពលោកដូចជា វិទ្យាសាស្ត្រ,បច្ចេកវិទ្យា-ល-។ដូចនេះដើម្បីប្រឈមុខក៏ដូចជាចូលរួមក្នុងការប្រកួតប្រ ជែងយើងត្រូវតែធ្វើការសិក្សាទៅលើចំណេះក៏ដូចជាជំនាញថ្មីៗពីបណ្តាសាលាបច្ចេក ទេសផ្សេងៗដើម្បីធ្វើការអភិវឌ្ឍន៍មុខជំនាញក៏ដូចជាជីវិយើងនាថ្ងៃអនាគត់។

ជារឿយៗអ្នកតែងតែសួរសំនួរមកកាន់ខ្លួនឯងថាតើអ្នកជាអ្នកណា?តើអ្នកគួរតែជ្រើស យកជំនាញណាមួយក្នុងការសិក្សា?តើការងារប្រភេទណាដែលអ្នកចង់ធ្វើ?តើអ្នកនឹងសំ រេចចិត្តរៀននៅសាលាណាមួយ?តើអ្នកតែគួរធ្វើអ្វីសំរាប់ជីវិតរបស់អ្នក?ប្រការដែលអ្នក ត្រូវគិតជាជំហ៊ានដំបូងនោះគឺការប៉ាន់ប្រមាននូវអ្វីដែលខ្លួនមានដូចជាសមត្ថភាពផ្ទាល់ ខ្លួននេះតែម្តងការប៉ាន់ប្រមានឬក៏ការវាយតំលៃលើខ្លួនឯងនេះធ្វើឲ្យអ្នកមើលឃើញច្បា ស់អំពីគោលដៅរបស់អ្នកនាពេលអនាគត់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: